រថយន្ត Lexus Rx300 បត់ឆ្វេងមិនប្រយ័ត្ន ត្រូវរថយន្ត Nissan បុកចំពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្ត Lexus Rx300 បើកបរបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្ត១គ្រឿងទៀតបុកចំពេញទំហឹង បណ្តាលឲ្យរងការខូខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus Rx300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2A-3567 ធ្វើដំណើរតាមបណ្តោយផ្លូវOCIC ក្នុងល្បឿនល្មម ទិសដៅពីត្បូងទៅជើងបត់ឆ្វេងមិនប្រយ័ត្ន ខណ:មកដល់ចំនុចកើតហេតុខាងលើ ក៏មានរថយន្ត១គ្រឿងទៀតម៉ាក Nissan ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2-6483 ធ្វើដំណើរស្របទិសគ្នា ស្រាប់តែចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពីក្រោយគូទរថយន្តម៉ាក Lexus Rx300 ចំពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងរងការខូតខាតយ៉ាងដំណំដូចគ្នាតែម្តង។ តែសំណាងល្អ ក្នុងករណីរគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមាននណាម្នាក់រងបួសនោះឡើយ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចក៏ឲ្យម្ចាស់រថយន្តទាំង២គ្រឿង សម្របសម្រួលគ្នា ដោយម្ចាស់រថយន្តម៉ាក Lexus Rx300 ក៏យល់ព្រមសង់សំណង់ទៅខាងម្ចាស់រថយន្តម៉ាក Nissan ចំនួន៥៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕ ដោយ/ ឆៃ ហួត និង ប៊ុនធី