សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី១ខ្នង និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ

បាត់ដំបង៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា សម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពេលចុះពិនិត្យទីតាំង ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង ២ជាន់ ស្មើនឹង ១០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាសម្តេច ជា ស៊ីម នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អមដំណើរដោយ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner