កងទ័ពដែលកំពុងបំពេញបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទទួលអំណោយរបស់លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទីយោធភូមិភាគទី៥ នៅថ្ងៃ១៣មករាឆ្នាំ២០២១ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកដល់កងទ័ព ចែកជូនកងទ័ពដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង។
អំណោយនោះ ត្រូវបានចែកជូនដល់កងទ័ពឈរជើងតាមបណ្តាស្រុកចំនួន៣គឺ ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបងដែលមានថវិកាចំនួន៤លានរៀល ទឹកសុទ្ធចំនួន១ពាន់១៨០យួរ ទឹកក្រូចចំនួន៥៥កេស មីចំនួន១១១កេស ត្រីខចំនួន១៣កេស ទឹកត្រី និងទឹកស៊ីអ៊ីវចំនួន៥៥យួរ បន្លែស្រស់ចំនួន៤៤គីឡូក្រាម ទឹកអាកុល៩០លីត្រ និងម៉ាស់១ពាន់៥០០។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ ស្តីទីយោធភូមិទី៥ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់ និងប្រាប់ឱ្យកម្លាំងទាំងអស់យកចិត្តទុកដាក់ថែសុខភាពផ្ទាល់ខ្លួនឱ្យបានល្អផងដែរ៕កឹម ទៀង