សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនបានប្រើប្រាស់ថវិកាជាតិនោះទេ

ខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» គ្រោងនឹងត្រូវថតជាខ្សែភាពយន្តភាគ ដោយផលិតកម្មឯកជនមួយ ហើយនឹងត្រូវលក់ទៅឲ្យស្ថានីយ៍ទូរទស្សន៍នានា ដើម្បីចាក់ផ្សាយជាសាធារណៈជូនប្រជាជនបានទស្សនា។ រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» កន្លងមក ត្រូវបានតាក់តែងនិពន្ធជាល្ខោននិយាយ និងចាក់ផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ទូទាំងប្រទេស ជាខ្សែរឿងដែលមានប្រជាប្រិយភាពបំផុត។

ដំណើររឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ត្រូវគេមើលឃើញថា មានលក្ខណៈជាសាច់រឿងប្រវត្តិសាស្ត្រពាក់ពន្ធ័នឹងប្រវត្តិរបស់សម្ដេចតេជោហ៊ុន សែន។ សម្តេចតេជោហ៊ុន សែន នាពេលថ្មីៗនេះ បានចេញសម្រេចឲ្យបង្កើតគណៈកម្មការផលិតខ្សែភាពយន្តនោះឡើង។ ទោះជាខ្សែភាពយន្តនោះ ផលិតដោយក្រុមហ៊ុនឯកជន ប៉ុន្តែគណៈកម្មការមានភារកិច្ចដឹកនាំត្រួតពិនិត្យខ្លឹមសារ និងទីតាំងប្រវត្តិសាស្ត្រជាក់ស្តែង។ សមាសភាពគណៈកម្មការទាំងអស់សុទ្ធតែជាអ្នកមានជំនាញពិតប្រាកដក្នុងការផលិតខ្សែភាពយន្ត ដែលទទួលបាននូវជំនឿទុកចិត្តពីសម្តេចតេជោ ជាម្ចាស់ដើមនៃប្រវត្តិសាច់រឿង។

ពាក់ព័ន្ធនឹងការចំណាយថវិកាក្នុងការផលិតខ្សែភាពយន្តនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣មករា ឆ្នាំ២០២១ថា មិនបានាប្រើប្រាស់ថវិការជាតិនោះឡើយ។ ការលើកបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួនបានផ្សព្វផ្សាយជំទាស់ទៅនឹងការផលិតខ្សែភាពយន្តនោះ ដោយបានចោទប្រកាន់មកលើសម្តេចតេជោ ហ៊ុន សែន ថាបានប្រើប្រាស់ថវិកាក្នុងការផលិតខ្សែភាពយន្តរឿងភាគនោះ។

សូមជំរាបថា កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី។ គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនោះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner