នៅបន្ទាយមានជ័យ ពលរដ្ឋខ្មែរដែលវិល​ពី​ប្រទេសថៃ វិជ្ជមានកូវីដ១៩ កើនឡើងដល់​ចំនួន១៣នាក់ ក្នុងនោះស្រី៩នាក់

អត្ថបទដោយ៖
ជា សេឌី

នៅបន្ទាយមានជ័យ ប្រជាពលរដ្ឋខ្មែរ ដែលវិលមកវិញពីប្រទេសថៃ  វិជ្ជមានកូវីដ១៩ កើនដល់ចំនួន១៣នាក់ (ស្រី៩នាក់)  បច្ចុប្បន្នកំពុងបន្តទទួលការពិនិត្យ ព្យាបាលនៅក្នុងមន្ទីរពេទ្យនានា នៅក្នុងខេត្ត ។

    ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ ប្រាប់អោយដឹងនៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ថា៖ ពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីថៃ កាត់តាមព្រំដែន  កម្ពុជា -ថៃ នៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ទទួលបានការពិនិត្យ និងយកវត្ថុសំណាករកមេរោគកូវីត ១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត គិតត្រឹមថ្ងៃទី១៣ខែមករា គឺរកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនដល់ចំនួន១៣នាក់ /  ស្រី៩នាក់ ។

     ក្នុងនោះ រកឃើញវិជ្ជាមានមុនថ្ងៃទី១២ មាន៨នាក់ នឹងពីថ្ងៃទី១២ និង១៣ មាន៥នាក់ទៀត ។ ៥នាក់ក្រោយនេះ  គឺរកឃើញនៅមណ្ឌលចត្តាឡីស័កកម្រឹត២ ក្នុងវិទ្យាល័យកូប ស្រុកអូរជ្រៅ ចំនួន៣នាក់ និងនៅមណ្ឌលចត្តាឡីស័កកម្រឹត២ខេត្ត ចំនួន២នាក់ ។   ក្នុងចំណោមនោះ  មានពលករមានលំនៅ​ខេត្តបន្ទាយមានជ័យ៤នាក់ ខេត្តបាត់ដំបង៧នាក់ និងខេត្តព្រៃវែង២នាក់ ។ មកទល់ពេលនេះ ពួកគាត់បាននឹងកំពុងទទួលការពិនិត្យព្យាបាល  ពិសេសគឺថែទាំសុខភាពនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក ក្រុងនានា នៅក្នុងខេត្ត ។

    ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា៖ មកទល់ពេលនេះ អំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនបន្ថែមទៀត ដល់បងប្អូនពលរដ្ឋខ្មែរមកពីប្រទេសថៃសរុបជិត៤.០០០នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រឹត១ និងកម្រឹត២ នៅទាំង១៣មណ្ឌលក្នុងខេត្ត ៕ ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner