តុលាការផ្តន្ទាទោសមនុស្សប្រុសស្រី៣នាក់ ដាក់ពន្ធនាគារ ៥ឆ្នាំ និង៣០ឆ្នាំ ករណីដឹកជញ្ជូនគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក អ៊ុក សុវណ្ណរិទ្ធិ  ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ហេង ផេង ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០នេះ បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសជនជាប់ចោទប្រុស ស្រី៣នាក់ ក្រោមការចោទប្រកាន់ពីបទ « ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន » តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រព្រឹត្តនៅ ចំណុច ខាងមុខ ប្រៃសណីយ៍ សង្កាត់ វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ការសម្រេចនេះគឺ ផ្ដន្ទាទោសជនជាប់ចោទទី១/ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង និងទី២/ឈ្មោះ  សៅ សំណាង ភេទ ប្រុស  អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ ដាក់ពន្ធនាគាកំណត់ រយៈពេល៣០ឆ្នាំក្នុងម្នាក់ៗហើយទាំង២នាក់ ត្រូវ ពិន័យជាប្រាក់ក្នុងម្នាក់ៗ១០លានរៀល បង់ចូលថវិការដ្ឋ ចំណែកជនជាប់ចោទទី៣/ ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស អាយុ៣៥ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល  ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលបង់ ចូលថវិការដ្ឋ។

គួររំលឹកថា​ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកជាង២គីឡូ ក្រាម ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ដោយកម្លាំងជំនាញ «ក៩» សហការជាមួយនាយកដ្ឋានស៊ើបការបច្ចេកទេស របស់ផែនសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕ ដោយ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner