សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោប្លន់៣នាក់ និងជនសង្ស័យ២ ពាក់ព័ន្ធករណីគ្រឿងញៀន ទៅឲ្យតុលាការចាត់ការ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០នេះបានបញ្ជូនខ្លួនក្រុមចោរប្លន់វ័យចំណាស់៣នាក់ នឹងជនសង្ស័យ២នាក់ទៀត ពាក់ព័ន្ធករណី ចែកចាយនឹងជួញដូរគ្រឿង ញៀនខុសច្បាប់ សរុប៥នាក់ទៅកាន់តុលាការ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់មានឈ្មោះ ៖

ទី១/ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ៏ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២/ឈ្មោះ ជា រ៉ាន់ ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកអនាម័យ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
 និងទី៣/ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ លក់សាច់ឆ្កែ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ សាឡូង សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ (ប្លន់) ។

សូមជម្រាបថា  នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិកា រដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការ ដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ ខ្លួនជនសង្ស័យចំនួន០៥នាក់ ។

គួររំលឹកថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូប ប្រាក់របស់ឈ្មោះ ហេង លី ភេទ ស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បង្កដោយជនសង្ស័យមានគ្នា៣នាក់។

សម្ភារដកយករួមមាន៖ ទី១.ម៉ូតូចំនួន០២គ្រឿង (ហុងដាសេ១២៥ និងអ៊ែរប្លែក) ទី២.កាំភ្លើងខ្លី០២ដើម (ម៉ាកកា៥៩) បង់ចំនួន០២ គ្រាប់០៧គ្រាប់ ទី៣.គ្រឿងញៀនចំនួន៤៧៨.៣២ ក្រាម និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំង ចំនួន ២៥គ្រាប់។ ក្រោយពីសាកសួរចប់សព្វគ្រប់ហើយនោះ ជនសង្ស័យទាំង៣នាក់បានសារភាពប្រាប់ថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើនេះពិតប្រាកដមែន៕ធ.ដ

ដោយ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner