លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដំណើរការការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការផ្ដល់សេវាសង្គម មានប្រសិទ្ធភាពក្នុងដំណាក់កាលនៃជំងឺកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថាដំណើរការការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។

ការថ្លែងបែបនេះខណៈដែលលោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វាយរៀង ដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរចំពោះលោក លោស្រី ប្រធានក្រុមការងារចុះ ជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀងនិងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះគឺប្រារព្ធឡើងគឺ ឆ្លើយតបនឹងសេចក្តី ណែនាំ លេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណ កម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩។

លោកជំទាវ បានបញ្ជាក់ថាដើម្បីធានាឱ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេស ជៀសវាងបាននូវភាពអសកម្មដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រីបានជំរុញដល់លោកជំទាវ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរ ឃុំ សង្កាត់បានសម្រេចជ្រើសរើសបញ្ចូលទៅក្នុងនៃគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តន៍នៅពេលខាងមុខឆាប់ៗនេះ។

លោកជំទាវក៏បានស្នើឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ការងារបានរលូន៖

ទី ១.ប្រធានក្រុមការងារចុះតាមស្រុក ក្រុង និងមន្រ្តីជំនាញទាំងអស់ ត្រូវជំរុញអនុវត្តន៍ឲ្យ បានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ដែជារបៀបវារៈប្រជុំព្រឹកនេះ ដោយមានការចូលរួម និងសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេច ធ្វើឱ្យបានចប់ សព្វគ្រប់នៅ ដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជន ឲ្យបាន មុនដំណាច់ខែមិថុនាឆ្នាំ ២០២០។

ទី ២. ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០  នេះ ក្នុងការប្រមូលទិន្នន័យ  ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ។

ទី ៣. ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner