ឯកឧត្ដម រ័ត្ន វិរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ធឃុំក្រង់តេះ និងចែកសម្ភារមួយចំនួន
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តមណ្ឌលគិរី៖ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយលោក កែវ សុគ៌ត ប្រធានមន្ទីរបរិស្ថានខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដ្ឋានឃុំក្រង់តេះ និងសហការី ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ ក្រមា៥០ មុងជ្រលក់ថ្នាំ៦៥ សម្ភារសម្រាប់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រួមមានសាប៊ូ១៤៥ដុំ ម៉ាស់៥០០ម៉ាស់ អាល់កុលលាងដៃ២០លីត្រ ទឹកសុទ្ធ១០យួរ។
ឆ្លើយតបតាមតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ និងមណ្ឌលសុខភាពឃុំក្រង់កេះ តាមរយៈក្រុមការងារឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ស្រះទឹកចំនួន២បន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕ធ.ដ