ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ប្រជាជនកម្ពុជា ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ថ្លែងសារជាសំឡេង នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស ថា ប្រទេសចិន តាមរយៈក្រសួងការពារជាតិចិន បាន សម្រេច ផ្តល់ ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ឲ្យប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ចំនួន ៥០ម៉ឺននាក់ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមក សម្តេចបានប្រកាសថា កម្ពុជាទទួលយកតែវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ប៉ុណ្ណោះ។ ប៉ុន្តែ មកដល់ពេលនេះ អង្គការសុខភាពពិភពលោក មិនទាន់ប្រកាសទទួលស្គាល់ វ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយនៅឡើយទេ ។
ដូច្នេះនៅពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា ចាំបាច់ត្រូវតែទទួល យក វ៉ាក់សាំង កូវីដ១៩ របស់ក្រុមហ៊ុនចិន ដើម្បីចាក់ជូនប្រជាជនកម្ពុជា ខណៈដែល វ៉ាក់សាំង របស់ចិននេះ ត្រូវបាន ចាក់នៅប្រទេសជាច្រើនរួចមកហើយ ៕
