អភិបាលរាជធានីភ្នំពេញចែកអំណោយមូលនិធិត្រីចក្រយានកម្ពុជាជូនដល់ អ្នកប្រកបរបរធាក់ស៊ីក្លូចំនួន៣០៦នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ)នៅសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥មករានេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានមានប្រសាសន៍ថា៖សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។ឯឧបន្តថាកន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០៦នាក់បានទទួលអំណោយពីមូលនិធិត្រីចក្រយានកម្ពុជាព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។
ឯឧអភិបាលរាជធានីបន្តទៀតថានេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។គោលបំណងសំ ខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើងគឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនដោយគិតគូពីសុខភាព ជីវភាពរស់នៅរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បីចូលរួមចំណែកលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។
ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តម ឃួង ស្រេង ក៏បានក្រើនរំលឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូដែលភាគច្រើនមានវ័យចំណាស់ ឲ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ពិសេសការពារខ្លួនពីការរីករាលដាលជំងឺកូវិដ.១៩ មានការលាងដៃដោយសាប៊ូ អាល់កុលនិងជែលហើយពាក់មាស់ជាប្រចាំនៅពេលមានមនុស្សច្រើនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល៕សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner