រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការកាត់មែក​ឈើតាមបណ្ដោយវិថីព្រះអង្គឌួង និងវិថីក្រមួនស ដើម្បីកុំឲ្យមានគ្រោះថ្នាក់ពីការកាប់រលំ

ភ្នំពេញ៖ ដើមឈើធំៗ នៅតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនសមានអាយុកាលច្រើនឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម និងមានដុះមែកឈើស៊ុបទ្រុបដែលធ្វើឲ្យដើមមិនអាចទ្រទ្រង់បាន រដ្ឋបាលរាជធានីភ្នំពេញ នឹងឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការលះមែកឈើមួយចំនួនចេញ ព្រមទាំងបន្តថែទាំ និងរក្សាទុកដើមឈើធ្វើទម្រទប់ដើម ដោយចំណាយពេលអនុវត្តការងាររយៈពេល០១ខែចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១តទៅ។

រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរ​ឆ្លងកាត់ ទីតាំងខាងលើ បើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះដោយសារក្រុមការងារ ត្រូវប្រើប្រាស់ឧបករណ៍សម្រាប់កាត់មែកឈើ និងរថយន្តធុនធំ ដែលអាចបង្កការកកស្ទះ​ចរាចរណ៍៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner