រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩
អត្ថបទដោយ៖
ហេង វណ្ណា
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឈប់ទទួលថវិកាសប្បុរសជន សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ទៀតហើយ ការប្រកាសនេះធ្វើឡើង ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ពីរដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិចិន សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រមទាំងជនរួមជាតិទាំងអស់ ដែលបានប្រោសប្រទានព្រះរាជទ្រព្យ និងបរិច្ចាគថវិកាជាមួយរាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។