រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប្រាប់អភិបាលរាជធានីខេត្តរៀបចំសន្តិបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២០និងលើកទិសដៅបន្ត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ ការងារឆ្នាំ២០២១ ដេីម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល នៃការអភិវឌ្ឍនៅមូលដ្ឋានរបស់។

ទន្ទឹម នឹងនេះ រាជរដ្ឋាភិបាល បង្កេីតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី -ខេត្ត ដេីម្បីធ្វេីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រកោណដំណាក់កាលទី៤ សំដៅពង្រឹងការផ្ដល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងមូលដ្ឋានរាជធានី-ខេត្ត ប្រកបដោយគុណភាពប្រសិទ្ធភាព ៕ដោយ _រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner