រថយន្ត toyota prius ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត lexus 330 បុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្ត lexus rx- 330 ពាក់ស្លាកលេខខេមរភូមិន្ទបុកចំពីចំហៀងដាច់កាឡេកង់មុខទៅរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខR6 កែងនឹងផ្លូវR8 ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ជាប្រពន្ធបើករថយន្ត toyota priusពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2U-0546ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR8 ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏មានរថយន្ត lexus rx330 ពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-3825បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខR6 ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្ត toyota prius ផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តោយរថយន្ត toyota prius ដាក់កាឡេកង់ទៅមុខលេងរួច ចំណែករថយន្តlexusរងការខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេល ជិតកន្លះម៉ោងដោយភាគីទាំងពីរមិនត្រូវគ្នា ទើបសមត្ថកិច្ចទំនាក់ទំនងទៅជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner