អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៤លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៧លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៤លាន៣១ម៉ឺន៥ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១ម៉ឺន៧ពាន់៩១៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៧លាន៣៤ម៉ឺន៦ពាន់៦៤០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន១០ម៉ឺន២ពាន់៤២៩នាក់ ស្លាប់ចំនួន៤០ម៉ឺន១ពាន់៨៥៦នាក់ និងជាសះស្បើយចំនួន១៤លាន២២ម៉ឺន៨ពាន់៩៦៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៤ម៉ឺន៣ពាន់៦៥៩នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់១៣០នាក់ និងជាសះស្បើយ១០លាន១៧ម៉ឺន៩ពាន់៧១៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៨លាន៣៩ម៉ឺន៤ពាន់២៥៣នាក់ ស្លាប់២០ម៉ឺន៨ពាន់២៩១នាក់ និងជាសះស្បើយ៧លាន៣៦ម៉ឺន១ពាន់៣៧៩នាក់ ៕

