ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ ទាត់លីគទី២ រវាងក្រុម ភ្នំពេញក្រោន U21 ប៉ះ TIFFY Army U21
សម្រាប់ការប្រកួតបាល់ទាត់ លីគទី២កម្ពុជា សប្តាហ៍ទី៨ ថ្ងៃសៅរ៍ទី១៦នេះ ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយផ្ទាល់ រវាងក្រុមភ្នំពេញក្រោន U21 ប៉ះ TIFFY Army U21 ចាប់ពីម៉ោង១៥:០០ រសៀលតទៅ ។ ចំពោះ៤ប្រកួតផ្សេងទៀត ខេត្តកំពង់ស្ពឺ ត្រូវប៉ះត្បូងឃ្មុំ , ព្រៃវែង ត្រូវប៉ះ សៀមរាប អេហ្វស៊ី , កោះកុង អេហ្វស៊ី ត្រូវប៉ះ អាយ អេស អាយ ដង្កោសែនជ័យ , ឬទ្ធីសែន ត្រូវប៉ះស្វាយរៀង ។
មុនប៉ះគ្នាក្រុម ខេត្តស្វាយរៀង ភ្នំពេញក្រោន U21 បានយកឈ្នះ កោះកុង អេហ្វស៊ី ១:០ រីឯ TIFFY Army U21 បានស្មើខេត្តព្រៃវែង ១ទល់នឹង១ ។
ឆ្លងកាត់៧ប្រកួតកន្លងទៅ ភ្នំពេញក្រោន U21 ស្ថិតនៅលេខរៀងទី៣ក្នុងតារាង ឈ្នះ៤ប្រកួត ស្មើ១ ចាញ់២ មាន១៣ពិន្ទុ ស្របពេលដែល TIFFY Army U21 ស្ថិតនៅលេខ២ ក្នុងតារាង ដោយ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ខណៈខេត្តព្រៃវែងបន្តស្ថិតនៅកំពូលតារាង ដោយ៧ប្រកួត ឈ្នះ៥ ស្មើ២ មាន១៧ពិន្ទុ ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ លីគទី២កម្ពុជា និងបាល់ទាត់នារី ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៥:០០ រសៀលតទៅ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈ Page AMS TV News , Page AMS Central , Page AMS Sports , Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា , Page បាល់ទាត់នារី និង Page លីគទី២ ផងដែរកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ចូលរួមគាំទ្រកីឡាជាតិទាំងអស់គ្នា ដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា៕