​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​ព្រមាន​ថា​ ​សមាជិកសភា​ណា​ដែល​ជួយ​ ​និង​សមគំនិត​ក្នុង​កុបកម្ម​នៅ​វិមាន​សភា​ ​អាច​ប្រឈមមុខនឹង​ការ​កាត់ទោស​ព្រហ្មទណ្ឌ (Video)

​អាមេរិក​៖​ ​ប្រធាន​សភា​តំណាង​រា​ស្រ្ត​អាមេរិក​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​នៅ​ថ្ងៃសុក្រ​នេះ​បាន​ព្រមាន​ថា​ ​សមាជិកសភា​ណា​ដែល​បាន​ឃុបឃិតជាមួយ​ក្រុម​កុបកម្ម​ ​អំឡុង​ពេល​អុកឡុក​វិមាន​សភា​ដ៏​ហិង្សា​កាលពី​ថ្ងៃ​ទី​០​៦​ ​ខែ​មករា​នោះ​ ​នឹង​ប្រឈម​មុខ​នូវ​ការ​កាត់ទោស​ព្រហ្មទណ្ឌ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ស្ព្រូ​ត​នី​គ​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ប្រធាន​សភា​របស់​គណបក្សប្រជាធិបតេយ្យ​រូប​នេះ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ថា​ ​បើ​សិន​ការពិត​ត្រូវ​បាន​រក​ឃើញ​ថា​ ​សមាជិកសភា​ ​គឺជា​អ្នកឃុបឃិត​ក្នុង​ការបះបោរ​នេះ​ ​ហើយ​ប្រសិនបើ​ពួកគេ​ជួយ​ ​និង​ជំរុញ​មានការ​ញុះ​ ​ញ​ង់​នោះ​ ​ការ​ដាក់ទោស​ត្រូវតែ​មាន​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​ណាន់​ស៊ី​ ​ផែល​ឡូ​ស៊ី​ ​បាន​ផ្តល់​សិទ្ធិ​អោយ​ឧត្តមសេនីយ​ឯក​ R​us​s​e​l​ ​L​. ​H​on​our​é ​មេបញ្ជាការ​កងទ័ព​ចូលនិវត្តន៍​ ​ដើម្បី​ធ្វើ​ការពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សន្តិសុខ​ ​ដំណើរការ​ ​និង​នីតិវិធី​អន្តរ​កម្ម​ ​ព្រមទាំង​ការ​បញ្ជា​ ​និង​ត្រួតពិនិត្យ​សកម្មភាព​នេះ​ជាដើម​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner