ឯកឧត្តម ជា បូរ៉ា ផ្តល់ឱកាសឲ្យកីឡាករកូនគោល ធ្លាក់ពីការជម្រុះ បន្តការហ្វឹកហាត់ជាមួយ ក្រុមជម្រើសជាតិ
ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៌ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងលើកឡើង នៅក្នុងពិធីប្រគល់ពានជ័យលាភីជូន ដល់កីឡាករដែលជាប់ក្នុងការប្រកួត ជ្រើសរើសជម្រើសជាតិ ឆ្នាំ ២០២១ និងឆ្នាំ២០២៣ នារសៀលថ្ងៃទី១៥ ខែមករា ម្សិលមិញថា កីឡាករដែលបានធ្លាក់ពីការជម្រុះរបស់សហព័ន្ធ នឹងទទួលបានឱកាសបន្តការហ្វឹកហាត់ជាមួយ កីឡាករជម្រើសជាតិដដែល ដោយមិនបានកាត់ចេញពីបញ្ជីត្រៀមហ្វឹកហាត់នោះទេ ពោលដោយសារតែសហព័ន្ធ យល់ឃើញថា កីឡាករកូន គោលចូលរួមក្នុងការប្រកួតមានចំនួនតិចនៅឡើយ ។

ឯកឧត្តម នឹងធ្វើ្គការស្នើរសុំ ទៅសម្តេចេពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងជាប្រធានសហព័ន្ធ កីឡាវាយកូនគោលកម្ពុជា ឲ្យកីឡាករឈុត ធំនិងឈុតថ្នាលដែលមិនជាប់ក្នុងការជ្រើសរើស ជម្រើសជាតិនៅតែរក្សាការហ្វឹកបានជាមួយសហព័ន្ធដដែល ដោយមិនបាច់បង់ថវិកា។
ឯកឧត្តម អគ្គលេខាធិការ ពន្យល់ថា មូលហេតុដែលសហព័ន្ធ ផ្តល់ឱកាសឲ្យកីឡាករ មិនជាប់ជ័យលាភីបន្តការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដោយសារតែសហព័ន្ធចង់ឲ្យ កីឡាករជម្រើសជាតិមានគ្នាហ្វឹកហាត់ និងដៃគូប្រកួតនៅលើទីលានចាប់ពីរក្រុមឡើងទៅ ពិសេសទៀតនោះ សហព័ន្ធចង់ ឲ្យពួកគេពង្រឹងសមត្ថភាព ដើម្បីក្លាយជាកីឡាករបំរ៉ុងត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុ ជាធ្វើជាម្ចាស់ផ្ទះផងដែរ ។

ឯកឧត្តម អគ្គលេខាធិការ ក៌បានលើកទឹកចិត្តដល់កីឡាករ ដែលមិនបានជាប់ក្នុងការជ្រើសរើស របស់សហព័ន្ធសូមកុំបាក់ទឹកចិត្តបន្តការខិតខំហ្វឹកហាត់បន្ថែមទៀត ព្រោះសហព័ន្ធ និងផ្តល់លទ្ធភាពឲ្យចូលរួមហ្វឹក ហាត់ជាមួយគ្រូជម្រើសជាតិ ពិសេសសហព័ន្ធក៏ជួយសម្របសម្រួលតាមបណ្តាទីលានកូនគោល ឲ្យកីឡាករបានចូលហ្វឹកហាត់ដោយមិនបង់ថវិកា។ជាមួយគ្នានោះដែរ ឯកឧត្តម បានក្រើន រំលឹកដល់អ្នកជាប់ជ័យលាភីជាប់ជាជម្រើសជាតិឆ្នាំ ២០២១ និងឆ្នាំ២០២៣ សូមបង្កើនការហ្វឹក ហាត់ យកចិត្តទុកដាក់ត្រងត្រាប់ស្រូបយកចំណេះដឹង និងបច្ចេកទេសល្អៗពីគ្រូជម្រើសជាតិសញ្ជាតិសង្ហបុរី ដើម្បីអភិវឌ្ឍប្រកួតដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាករ ពៅ ពេជ្រមេត្តា ដែលប្រជែងបានជ័យលាភីលេខ១ បានលើកឡើងថា ខ្លួនពិតជារំភើបចិត្តខ្លាំងណាស់ ដែលការខិតខំរបស់គេ ធ្វើបានសម្រេច ជាប់ជាកីឡាករវាយ កូនគោល ជម្រើ សជាតិត្រៀមប្រកួតតំណាងឲ្យកម្ពុជា នៅស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា ។ ពៅ ពេជ្រមេត្តា ជឿងជាក់ថា តាមរយៈ ការខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយគ្រូបង្វឹកអន្តរជាតិ និងបទពិសោធន៍ធ្លាប់ ចូលរួមប្រកួតលើ ឆាកអន្តរជាតិកន្លងមក គេនឹងមានលទ្ធភាពអាចប្រជែងដណ្តើមបានមេដាយពីស៊ីហ្គេមនៅប្រទេសវៀតណាមជូនកម្ពុជា។

ដោយឡែក រិន ចាន់សុធារិទ្ធ ប្រជែងបានចំណាត់ថ្នាក់លេខ១ សម្រាប់ការប្រជែងយុវជនថ្នាលបានប្តេជ្ញាថា ខ្លួននិងខិតខំហ្វឹកហាត់បង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីប្រជែងដណ្តើម មេដាយឲ្យបានជូនកម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃកន្លងមកនេះ កីឡាឈុតធំ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ពៅ ពេជ្រមេត្តា ចំណាត់ថ្នាក់លេខ២បានទៅលើ កីឡាករ អឹម រៀហ៊ុល និង ចំណាត់លេខ៣ បានទៅលើកីឡាករ ថោង សុខាមន្នី។ ដោយឡែក សម្រាប់យុវជនថ្នាល់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ រិន ចាន់សុធារិទ្ធ និង ចំណាត់ថ្នាក់លេខ២បានទៅលើ កីឡាករ ដា វុធវាលលី៕



