រមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិប្រាសាទបាណន់
អត្ថបទដោយ៖
AMS OneMinute
ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ស្រុក បាណន់ ខេត្ត បាត់ដំបង។ មានប្រាសាទនៅលើភ្នំសាងសង់នៅស.វទី១១។
នៅជើងភ្នំមានគូទឹក និងល្អាងសំខាន់ពីរគឺ ល្អាងអង្គរបិទមាស ដោយភ្ញៀវអាចទស្សនាទឹកបពោ្ចញពន្លឺផេ្លកៗស្រក់មកពីដំបូលល្អាង និងមួយទៀតគឺ ល្អាងឈូង។
នៅទីនោះ អ្នកអាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និងសម្រាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់ក្រោមព្រៃឈើតូចធំដុះចំរុះគ្នាយ៉ាងក្រាស់។
ក៏មានរមណីយដ្ឋានកម្សាន្តតាមជើងភ្នំ ដោយជិះរថភ្លើងកែច្នៃមើលព្រៃ និងផ្ទះបុរាណជនជាតិតុបតែងសំរាប់ភ្ញៀវទេសចរណ៍។
📸 រដ្ឋបាលខេត្តបាត់ដំបង, ទស្សនាបាត់ដំបង








