សម្តេចតេជោ ហ៊ុន សែន កោតសសើរចំណាត់ការរបស់អភិបាលខេត្តកែបដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន

អត្ថបទដោយ៖
AMS OneMinute

ថ្ងៃទី១៥ មករា ២០២១ រដ្ឋបាល ក្រុងកែប សហការជាមួយកងកម្លាំង ចុះរុះរេីរបង ថ្ម និង ទ្វា ដែក ដែលបាន សាងសង់ គ្មានច្បាប់អនុញ្ញាត បិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ តំបន់ ស្រែ អំបិល ហេីយកំពុង មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត នៅ ក្នុង ភូមិ ដំណាក់ ចំបក់ សង្កាត់ អូរក្រសារ ក្រុង កែប។

សម្តេចតេជោ បានសរសេរថា “យើងមិនត្រូវទុកឱ្យបុគ្គល ១ ឬ២នាក់ បំផ្លាញផលប្រយោជន៍របស់ ប្រជាជនច្រើននាក់នោះឡើយ។”

“ថ្ងៃក្រោយមិនត្រូវឱ្យមានរឿងបែបនេះកើតឡើងទៀតទេ មិនត្រឹមតែខេត្តកែបប៉ុណ្ណោះទេ គឺត្រូវធ្វើនៅគ្រប់ខេត្តទាំងអស់។”

ប្រភព៖ សោម ពិសិដ្ឋ

ads banner