បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចំនាញរកឃេីញវិញហើយ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបានរកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហេីយពេលនេះ សមត្ថកិច្ចក៏បាននាំខ្លួនគាត់ទៅធ្វើចត្តាឡីស័ក សាជាថ្មី និងយកវត្ថុសំណាកតេស្តផងដែរ ។

សូមបញ្ចាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីហូបអាហារពេលព្រឹករួច។

ក្នុងអ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវ ។ គាត់បានហូបអាហារពេលព្រឹក នៅក្នុងសណ្ឋាគារ ហើយបានឆ្លៀតឱកាសរត់គេច ក្រោយហូបអាហាររួចតែម្តង ៕ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner