អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩៥លាននាក់ ក្នុងនោះស្លាប់ជាង២លាននាក់ និងជាសះស្បើយជាង៦៨លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩៥លាន៤៧ម៉ឺន៩ពាន់៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៣ម៉ឺន៩ពាន់៦០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦៨លាន១៦ម៉ឺន៧ពាន់១៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៤លាន៤៨ម៉ឺន២ពាន់៥០នាក់ ស្លាប់ចំនួន៤០ម៉ឺន៧ពាន់២០២នាក់ និងជាសះស្បើយចំនួន១៤លាន៤២ម៉ឺន៨ពាន់៣៥១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៥៧ម៉ឺន២ពាន់៦៧២នាក់ ស្លាប់ចំនួន១៥ម៉ឺន២ពាន់៤៥៦នាក់ និងជាសះស្បើយ១០លាន២១ម៉ឺន៦៩៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៤៨ម៉ឺន៨ពាន់៩៩នាក់ ស្លាប់២០ម៉ឺន៩ពាន់៨៦៨នាក់ និងជាសះស្បើយ៧លាន៤១ម៉ឺន១ពាន់៦៥៤នាក់ ៕

