​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៨​១​នាក់​ ​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ប្រទេស​ឥណ្ឌូណេស៊ី

​ឥណ្ឌូណេស៊ី​៖​ ​ភ្លៀង​មូសុង​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​បាន​រារាំង​ដល់​ប្រតិបត្តិការ​ស្វែងរក​អ្នក​ដែល​បន្ត​កប់​នៅ​ក្រោម​អគារ​ ​ដែល​បាក់​ដោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​លើ​កោះ​ ​ស៊ូ​ឡាវេ​ស៊ី​ ​របស់​ឥណ្ឌូណេស៊ី​ ​ក្រោយ​ ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​បាន​ផ្តាច់ជីវិត​មនុស្ស​៨​១​នាក់​ ​និង​ធ្វើ​អោយ​មនុស្សរាប់ពាន់​នាក់​បាត់បង់​ទី​ជម្រក​ ​។​

រថយន្ត​អេ​ស្កា​វ៉ា​ទ័រ​ ​និង​ដង​ស្ទូច​ត្រូវ​បាន​ដាក់​ពង្រាយ​ពាស​ពេញទីក្រុង​មាត់សមុទ្រ​ ​ម៉ា​ម៊ូជូ ​ដែល​នៅ​ទីនោះ​ ​អគារ​ជាច្រើន​ត្រូវ​ទទួលការ​បំផ្លិចបំផ្លាញ​ ​រួម​ទាំង​មន្ទីរពេទ្យ​ ​និង​ការិយាល័យអភិបាល​ខេត្ត​ផង​ដែរ​ ​។​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ​ប៉ូលិស​ឥណ្ឌូណេស៊ី​ក៏បាន​ដាក់​ពង្រាយ​អង្គភាព​ឆ្កែ​ហិតក្លិន​ K-9 ​ដើម្បី​ជួយ​ដល់​ការស្វែងរក​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ដែល​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ ​។​

ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទីក្រុង​ ​ម៉ា​ម៊ូជូ ​ប៉ុន្តែ​អ្នកខ្លះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ដែល​មាន​ប្រជាជន​១​១​ម៉ឺន​នាក់​ក្នុង​ខេត្ត​ ​West​ Su​law​e​s​i​ ​មួយ​នេះ​ផង​ដែរ​ ​ខណៈ​អាជ្ញាធរ​មិនបាន​ផ្តល់​តួលេខ​ពី​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ការ​ជួយសង្គ្រោះ​នៅឡើយ​ទេ​ ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ក្នុង​ក​ម្រិ​ត​៦​.​២​រ៉ិ​ច​ទ​័​រ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុននេះ​ ​៕​
​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner