កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២២ មករា នេះ!
អត្ថបទដោយ៖
AMS OneMinute
កំពូលតារាសម្តែង James Bond 007 (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅកម្ពុជា នៅថ្ងៃទី២២ មករា នេះ! កម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ១៩:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia។
Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ គាត់នឹងចែករំលែកមូលហេតុដែលធ្វើឱ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហាមីន និងការធ្វើការរួមគ្នាជាមួយកម្ពុជាក្នុងការបញ្ចប់បញ្ហាមួយដែលនៅតែឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ។
ប្រភព៖ UNDP Cambodia