ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន នាដើមអាណត្តិរបស់អតីតប្រធានាធិបតី លោក ត្រាំ
ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន នាដើមអាណត្តិរបស់អតីតប្រធានាធិបតី លោក ត្រាំ បានចាប់ផ្តើមពីការបង្ករសង្គ្រាមពាណិជ្ជកម្មនោះ ក៏បានរីករាលដាលដល់សមរភូមិផ្សេងៗដូចជា សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា។
ទោះបីជាមានការព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ចូ បៃដិន អាចផ្លាស់ប្តូរទិសដៅគោលនយោបាយការបរទេស ពី “អាមេរិកជាចម្បង” មកផ្តោតលើ “ប្រព័ន្ធពហុភាគីនិយម” វិញក៏ដោយ ក៏ពុំមានសញ្ញាណណាមួយបង្ហាញថា ការប្រជែងឥទ្ធិពល និងអំណាចនេះបានថមថយចុះនោះទេ ផ្ទុយទៅវិញ វាអាចបន្ថែមនូវថាមវន្តកាន់តែខ្លាំង និងបង្កនូវការលំបាក ការប្រឈម និងកង្វល់ដល់ប្រទេសតូចៗ ដូចកម្ពុជាទាំងនយោបាយ ទាំងសេដ្ឋកិច្ចផង។
ដកស្រង់ពីសុន្ទរកថារដ្ឋមន្រ្តីការបរទេសក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងដាក់ឱ្យប្រើប្រាស់សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះថា “The Taste of ANGKOR” នៅថ្ងៃទី ១៨ មករា។