​មន្រ្តីរបស់​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ដក​បម្រាម​ធ្វើដំណើរ​ចូល​ប្រទេស​ខ្លួន​ឡើយ​ ​បើ​ទោះបីជា​លោក​ ដូណាល់ ​ត្រាំ​ ​ទើប​ប្រកាស​ក៏ដោយ (Video)

​អាមេរិក​៖​ ​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ច្រានចោល​ការប្រកាស​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​បម្រាម​លើ​អ្នកដំណើរ​ទាំងឡាយ​មកពី​ប្រទេស​អឺរ៉ុប​ ​និង​ ​ប្រេស៊ីល​ ​នឹង​ត្រូវ​ដកចេញ​វិញ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​។​
​ម​ន្រ្តី​ជាន់ខ្ពស់​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​បង្ហោះ​សារ​នៅ​លើ​ ​T​wit​t​e​r ​ថា​ ​យោង​តាម​អនុសាសន៍​នៃ​ក្រុម​វេជ្ជ​សា​ស្រ្ត​របស់យើង​ ​រដ្ឋបាល​លោក​ ​បៃ​ដិ​ន​ ​នឹង​មិន​ដក​បម្រាម​លើ​វិធានការ​រឹត​បន្តឹង​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ខាងមុខនេះ​ឡើយ​ ​។​ ​ជាក់ស្តែង​ ​យើង​មាន​ផែនការ​រឹង​បន្តឹង​វិធានការ​សុខភាព​សា​ធារ​ណ​ ​ជុំវិញ​ការធ្វើដំណើរ​អន្តរជាតិ​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​។​
​ការ​កត់​សម្គាល់​បែប​នេះ​របស់​ម​ន្រ្តី​លោក​ ​បៃ​ដិ​ន​ ​បាន​កើតមានឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយ​បញ្ជា​ឱ្យ​លុបចោល​បម្រាម​ធ្វើដំណើរ​ចូល​មកកាន់​សហរដ្ឋអាមេរិក​ ​ដែល​អនុវត្ត​លើ​បណ្ដា​ប្រទេស​អឺរ៉ុប​ ​ក្នុង​នោះ​រួម​មាន​ ​អង់​ គ្លេ​ស​ ​និង​ប្រេស៊ីល​ ​ដែល​ពី​ដំបូង​ឡើយ​ត្រូវ​បាន​ដាក់​ ​ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​ ​CO​V​I​D​-19 ​៕​
​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner