វិមានសភាអាមេរិកត្រូវបិទជាបណ្តោះអាសន្ន ក្រោយមានភ្លើងឆេះនៅក្បែរនោះ
អាមេរិក៖ វិមានសភាអាមេរិកត្រូវបានបិទ នៅថ្ងៃចន្ទនេះ ក្រោយមានការគម្រាមកំហែងសន្តិសុខផ្នែកខាងក្រៅ ជាពិសេសមានអគ្គីភ័យមួយបានឆាបឆេះឡើងនៅប្លុក ដែលនៅមិនឆ្ងាយពីវិមាន ចំពេលមានការរឹតបន្តឹងសន្តិសុខជាច្រើនថ្ងៃ មុនពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាផ្លូវការ ។
បើតាមអ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយត្រូវបានគេមើលឃើញថា អណ្តែតឡើងនៅក្បែរខាងក្រោយវិមានសភា ។ រហូតមកទល់ពេលនេះ ប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារវាយប្រហារលើប៉ូលិសកាលពីពេលថ្មីៗនេះ ។
ហើយបច្ចុប្បន្ននេះ វិមានសភាអាមេរិកត្រូវបានដាក់ពង្រាយកម្លាំងយោធាការពារ នៅមុនពេលពិធីឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក ចូ បៃដិន នៅសប្តាហ៍នេះ ៕
ប្រភព៖ Reuters
