អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន ដល់គ្រួសារដែលមានជីវភាពខ្វះខាត ២០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ក្រោមវត្តមានលោក ថេង សុថុល ប្រធានអនុសាខា និងលោក ព្រុំ សំខាន់ ប្រធាន កិត្តយសអនុសាខា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ លោក ថេង សុថុល បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជា ពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកអភិបាលខណ្ឌ បានណែរនាំទៅកាន់អាជ្ញាធរសង្កាត់-ភូមិ យកចិត្តទុកដាក់ និងស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីយើងរៀបចំជាអំណោយសប្បុរសធម៌ ចែកជូនដល់ពួកគាត់ ក្នុងន័យ ជួយសម្រាលការលំបាករបស់បងប្អូន ជាពិសេស ក្នុងពេលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ ដោយសារជំងឺកូវីត-19 នេះ ស្របតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ។

លោក ថេង សុថុល បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃនេះ ដោយជាក់ស្ដែង ទាក់ទងទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ សម្ដេច បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យមានការរីករាលដាលធ្ងន់ធ្ងរឡើយ ហើយមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង ទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីត-១៩ នោះទេ ។

លើសពីនេះទៀត លោក ថេង សុថុល សូមឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ធ្វើឱ្យប្រជាជននៅ លើសកលលោក ក៏ដូចជាប្រទេសកម្ពុជា មានការព្រួយបារម្ភផងដែរ ដោយអនុវត្តតាម វិធីងាយៗទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា អំណោយដែលទទួលបានក្នុង១គ្រួសារទទួលបាន៖ អង្ករ ចំនួន ១ប៉ាវ ទម្ងន់ ២៥គីឡូក្រាម, ទឹកត្រី ចំនួន ០១ដប, ទឹកស៊ីអ៉ីវ ចំនួន ០១ដប, ត្រីខ ចំនួន ០២កំប៉ុង , សាប៊ូ ចំនួន ០១ដុំ, ម៉ាស ចំនួន ១០, មី ចំនួន ១០កញ្ចប់, ក្រម៉ា ០១ និងថវិកា ២០,០០០រៀល ក្នុងនោះថវិការបស់អនុសាខា ១០,០០០រៀល, និងថវិការបស់លោក ទូច ខាន់ដា ១០,០០០រៀល ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner