លោកស្រី គឹម ញឹប នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋក្រីក្រ៥០គ្រួសាររស់នៅសង្កាត់ជើងឯក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ជនចាស់ជរា និងប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៥០គ្រួសារ រស់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហា ក្នុងអំឡុង ពេល នៃជំងឺ កូវីដ ១៩ ។

អំណោយដែលត្រូវចែកជូនពលរដ្ឋក្រីក្រ ទាំង ៥០គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នោះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ឆ្នាំបាយ ចានស្រាក់ កំសៀវទឹក
បំពង់ទឹកក្ដៅ ខ្ទះឆា វែកឆា ឃីត ១កញ្ចប់ និងថវិកា ២០.០០០រៀល ។

នាឱកាសនោះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅតានមូលដ្ឋាននានា ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ជាពិសេសក្នុងអំឡុងពេល នៃជំងឺ កូវីដ ១៩ នេះជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកស្រីអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នានេះផងដែរ លោកស្រីអភិបាល ក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ ពិសេសលោកតា លោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅជាប្រចាំ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងបន្តទៀត៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner