សែលកាតត្រូវបានទទួលស្គាល់ ជា ក្រុមហ៊ុន មួយ ឋិត ក្នុងចំណោម ក្រុមហ៊ុន ដ៏ មានតម្លៃ បំផុត ទាំង៥០ ប្រចាំឆ្នាំ២០២០

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតត្រូវបានទទួលស្គាល់ជាថ្មីម្តងទៀត ដោយស្ថាប័នផ្សព្វផ្សាយខ្នាតអន្តរជាតិ ថាជាក្រុមហ៊ុនមួយឋិតក្នុងចំណោមក្រុមហ៊ុនដ៏មានតម្លៃបំផុតទាំង ៥០ប្រចាំឆ្នាំ២០២០។

​ ពានរង្វាន់នេះ ត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Silicon Review ដែលត្រូវបានទទួលស្គាល់ជាស្ថាប័នបោះពុម្ពផ្សាយនិងផ្សព្វផ្សាយតាមអនឡាញខ្នាតពិភពលោក ដែលគួរឱ្យទុកចិត្តបំផុតសម្រាប់អ្នកជំនាញផ្នែកធុរកិច្ច និងបច្ចេកវិទ្យា។សហគមន៍អ្នកគាំទ្រទូទាំងសកលលោករបស់ទស្សនាវដ្តី Silicon Review រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនខ្នាតអន្តរជាតិដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យបច្ចេកវិទ្យារួមមាន Software, IT Services, Cloud, Big Data, Security និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនទៀតផងដែរ។

តាមរយៈអត្ថបទដែលបានចេញផ្សាយដោយទស្សនាវដ្តី Silicon Review ឱ្យដឹងថា “សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តគ្រប់គ្រងដោយជនជាតិខ្មែរដែលមានបទពិសោធន៍ត្រួសត្រាយផ្នែកមួយនេះដល់ទៅជាង ២០ឆ្នាំហើយបច្ចុប្បន្ននេះ សែលកាតគឺជាប្រតិបត្តិករធំជាងគេបំផុតមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។

សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដ៏លឿន និង គួរឱ្យទុកចិត្តជាងគេបំផុតនៅកម្ពុជា ដែលធ្លាប់ទទួលបាននូវពានរង្វាន់ និងការទទួលស្គាល់ជាអន្តរជាតិជាច្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្តាញល្បឿនបណ្តាញ និងបទពិសោធន៍លេងហ្គេមតាមអនឡាញជាដើម។គួរឱ្យចាប់អារម្មណ៍បំផុតផងនោះ ពានរង្វាន់ខ្នាតអន្តរជាតិរបស់សែលកាត ដែលទទួលបាននៅក្នុងឆ្នាំ ២០២០ រួមមានទាំងពានរង្វាន់ “ក្រុមហ៊ុនផ្តល់សេវាបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុត” ដែលផ្តល់ជូនដោយទស្សនាវដ្តី The Global Economics។ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបាននូវពានរង្វាន់“ក្រុមហ៊ុនផ្តល់បណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២០” ពីទស្សនាវដ្តី International Business ក៏ដូចជាត្រូវបានចាត់ចូលជា ”ក្រុមហ៊ុនដ៏ទាក់ទាញដែលមានតម្លៃបំផុតទាំង 30” ដោយ CIO Bulletin ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសែលកាត ក៏មានកិត្តិយសបំផុតផងដែរ ដែលត្រូវបានទទួលស្គាល់ជាជ័យលាភី ពានរង្វាន់និយោជិកល្អជាងគេបំផុតនៅអាស៊ីប្រចាំឆ្នាំ២០២០ របស់សមាជអន្តរជាតិWorld HRD Congress។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានថ្លែងឱ្យដឹងអំពីការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពក្នុងពេលថ្មីៗនេះថា៖ “ការទទួលស្គាល់ជាអន្តរជាតិដោយស្ថាប័នបោះពុម្ពផ្សាយផ្នែកធុរកិច្ច និងបច្ចេកវិទ្យាឈានមុខគេនេះ គឺជាការឆ្លុះបញ្ចាំងនូវនវានុវត្តន៍ និងជំហរដ៏រឹងមាំរបស់សែលកាត ដែលជាក្រុមហ៊ុនផ្តល់បណ្តាញទូរគមនាគមន៍ដ៏ល្អជាងគេបំផុតនៅកម្ពុជា”។

នេះគឺជាការទទួលស្គាល់ ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប ស្របពេលដែលពួកយើង កំពុងដើរឈានមុខគេ ផ្នែកឌីជីថល សម្រាប់កម្ពុជា និងរក្សាបាននូវភាពនាំមុខ ផ្នែកបណ្តាញដែលផ្តោត ទៅលើល្បឿន គុណភាព និងប្រតិបត្តិការ ប្រកបដោយភាពល្អឥតខ្ចោះ”៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner