​មេទ័ព​កំពូល​អ៊ី​រ៉​ង់​សើចចំអក​អោយ​សហរដ្ឋអាមេរិក​ ​ចំពេលមាន​​ភាព​ចលាចលកើតឡើងជាបន្តបន្ទាប់ ​នៅ​មុនថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង (Video)

​អ៊ី​រ៉​ង់​៖​ ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​អ៊ី​រ៉​ង់​បាន​សើចចំអក​អោយ​សហរដ្ឋអាមេរិក​ ​ក្រោយ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​ឆ្មាំ​ជាតិ​ត្រូវ​បាន​ដាក់​ពង្រាយ​សំដៅ​ការពារ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ពី​អំពើ​ហិង្សា​ណា​មួយផ្សេងទៀត​ ​ក្នុង​អំឡុង​ពេល​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​របស់​សហរដ្ឋអាមេរិក​ ​។​

នាយ​ឧត្តមសេនីយ៍​ ម៉ូ​ហា​ម៉េ​ដ​ ហូ​សិន​ ​បា​ហ្គើ​រី​ ​មេបញ្ជាការ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ី​រ៉​ង់​បាន​និយាយ​នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វា​ជា​រឿង​គួរ​អោយ​ហួសចិត្ត​មួយ​ ​ដែល​សហរដ្ឋអាមេរិក​សង្ឃឹម​ថា​ ​អាច​ផ្តួល​រំលំ​រដ្ឋាភិបាល​អ៊ី​រ៉​ង់ ​ប៉ុន្តែ​ពេលនេះ​សហរដ្ឋអាមេរិក​កំពុង​មាន​ភាព​វឹកវរ​ទៅវិញ​ ​។​

លោក​ ​បា​ហ្គើ​រី​ ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​ពួកគេ​ចង់​អោយ​សាធារណរដ្ឋ​ឥស្លាម​មិន​ចង់​ឃើញ​ខួប​៤​០​ឆ្នាំ​នៃ​បដិវត្ត​របស់​ខ្លួន​ ​ប៉ុន្តែ​អគារ​សភា​ផ្ទាល់​របស់​ពួកគេ​ត្រូវ​បាន​ឡោមព័ទ្ធ​ ​។​ ​មន្ត្រី​របស់​ពួកគេ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ​កិត្យានុភាព​របស់​ពួកគេ​កំពុង​ត្រូវ​បាន​បំផ្លាញ​នៅចំពោះមុខ​ពិភពលោក​ ​ហើយ​ឥឡូវនេះ​ ​កងកម្លាំង​ប្រដាប់​អាវុធ​អាមេរិក​កំពុង​ប្រុង​ជើងការ​ ​សម្រាប់​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី​ ​៕​
​ប្រភព​៖​ R​T

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner