ក្រុមអ្នកម្តាយមនុស្សធម៌ ចែកអំណោយជូនសិស្ស នៅវិទ្យាល័យអប់រំពិសេស ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង
បាត់ដំបង ៖ ក្រុមអ្នកម្តាយមនុស្សធម៌ ដែលដឹកនាំដោយលោកជំទាវ ញ៉ែម សាខន ស ខេង បានជួបសំណេះសំណាល និងចែកអំណោយ ជូនសិស្សពិការភ្នែក ចំនួន ២២នាក់ និងសិស្សគថ្លង់ ចំនួន ៦៣នាក់ នៅក្នុងវិទ្យាល័យអប់រំពិសេសបាត់ដំបង ក្នុងទឹកដីខេត្តបាត់ដំបង នៅថ្ងៃអង្គារ ៦ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ រួមទាំងក្រុមការងារជាច្រើនទៀត ។
ក្នុងឱកាសនោះដែរ ក្រុមអ្នកម្តាយមនុស្សធម៌ បានផ្តល់នូវអង្ករ ចំនួន ២តោន ថវិកា ចំនួន ៦ ១០០ ០០០រៀល ត្រីខកំប៉ុង ចំនួន ៥កេសធំ ស្មើនឹង ៥០០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ និងសម្ភារៈក្មេងលេងមួយចំនួនធំ ព្រមទាំងរៀបចំអាហារសាមគ្គី ជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់ ក្នុងវិទ្យាល័យអប់រំពិសេស បាត់ដំបង ដើម្បីចូលរួមសម្រាលបន្ទុកប្រចាំថ្ងៃផងដែរ ៕ ដោយប៊ុនធី និងវណ្ណលុក