ឥណ្ឌាត្រៀមខ្លួនក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតសាជាថ្មី

បរទេស៖ អស់រយៈពេល 2 ឆ្នាំកន្លងមកហើយដែលប្រទេសឥណ្ឌាបានបាត់បង់តំណែងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ប៉ុន្តែសម្រាប់ឆ្នាំ2021នេះតាមការព្យាករណ៍របស់អ្នកជំនាញបានអះអាងថា ឥណ្ឌានឹងអាចធ្វើបានសាជាថ្មីដើម្បីក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុត។

យោងតាមការតួលេខដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនវិភាគ និងទិន្នន័យដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុង GlobalDataអាចឲ្យយើងមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានឹងមានកំណើនរហូតទៅដល់ 9.7 ភាគរយសម្រាប់ឆ្នាំ2021 ពោលគឺលឿនជាងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងអស់នៅលើពិភពលោក។

ស្ថាប័ន GlobalData បានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចឥណ្ឌាដែលនឹងមានការកើនឡើងខ្លាំងបំផុតបើប្រៀបធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចដែលឥណ្ឌាបានទទួលកាលពីឆ្នាំ2020 កន្លងទៅដោយសារបញ្ហាកូវីដ។

កត្តាសំខាន់ៗដែលអាចជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌានៅពេលនេះរួមមានដូចជាការវិនិយោគបរទេសដ៏ច្រើនសន្ធឹកសន្ធាប់ កញ្ចប់ជំនួយថវិកាយក្សរបស់រដ្ឋាភិបាលប្រមាណ266 ពាន់លានដុល្លារ ព្រមទាំងការងើបឡើងវិញនៃតម្រូវការផលិតផលក្នុងស្រុកនៅរដូវកាលវិស្សមកាលខាងមុខនេះ។ ក្រៅតែពីនេះការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសឥណ្ឌា ពិតជាបានធ្វើឲ្យដំណើរការសេដ្ឋកិច្ចដូចជាសេវាកម្មដឹកជញ្ជូន សេវាកម្បដិសណ្ឋារកិច្ចនិងសេវាកម្មកំសាន្តកំពុងរស់ឡើងវិញជាបណ្តើរៗដូចគ្នា ។

ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានសរសេរទៀតថា ប្រទេសចិនជាគូប្រជែងសេដ្ឋកិច្ចរបស់ឥណ្ឌានោះក៏នឹងអាចមានកំណើនខ្លាំងផងដែរ ពោលគឺប្រមាណជា 8.6 ភាគរយក្នុងពេលវេលាដូចគ្នានៃឆ្នាំ2021នេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner