​អាមេរិក​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១​៩​បានជា​ង​១​៥​លាន​នាក់​ហើយ​ ខណៈអ្នកឆ្លងសរុបក្នុងប្រទេសមានជាង២៤លាននាក់

​មជ្ឈមណ្ឌល​ជាតិ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដល់​ពលរដ្ឋ​ក្នុង​សហរដ្ឋអាមេរិក​ ​ចំនួន​១​៥​ ​៧​០​៧​ ​៥​៨​៨​នាក់​ ​ក្នុង​នោះ​ ​មាន​វ៉ាក់សាំង​៣​១​ ​១​៦​១​ ​០​៧​៥​ ​លាន​ឈុត​ (ដូ​ស​) ​ហើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៩​ ​មករា​ ​២​០​២​១​។​

​ប្រភព​បន្ត​ថា​ ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១​៩​ ​ទាំង​ជាង​៣​១​លាន​ដូ​ស​នេះ​ ​គឺ​រាប់​ប​ញ្ជូ​ល​សរុប​ទាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​និង​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​។​

​សហរដ្ឋអាមេរិក​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​ជាង​២​៤​លាន​នាក់​ហើយ​ ​ក្នុង​នោះ​ ​មាន​៤​០​ម៉ឺន​នាក់​បាន​បាត់បង់ជីវិត​ព្រោះ​ជំងឺ​នេះ​ ​គិត​ត្រឹម​ម្សិលមិញ​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner