​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយ​ថា​ ​មានតែ​មន្ទីរពេទ្យ​រដ្ឋ​ទេ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំចូល (Video)

​ថៃ​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​អោយ​មន្ទីរពេទ្យ​រដ្ឋ​ប្រើប្រាស់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​នាំ​ចូលក្នុង​ដំណាក់កាល​ដំបូង​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ ​។​

លោក​ ​ប្រា​យុទ្ធ​ ​បន្ត​ថា​ ​ប្រជាជន​ថៃ​នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​រដ្ឋ​ ​និង​អង្គភាព​សុខភាព​សាធារណៈ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ ​អំឡុង​ពេល​ដែល​មន្ទីរពេទ្យ​ឯកជន​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ធ្វើ​ដូច្នេះ​ទេ​ ​ស្ថិត​ក្រោម​ហេតុផល​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ ​។​ ​បន្ថែម​លើ​នេះ​ ​លោក​ ​ប្រា​យុទ្ធ​ ​ក៏បាន​អះអាង​ដែរ​ថា​ ​មន្ទីរពេទ្យ​ឯកជន​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​នាំចូល​វ៉ាក់សាំង​ ​Co​v​i​d​-19 ​និង​ ​ចែកចាយ​វា​បាន​សម្រាប់​ការប្រើប្រាស់​នា​ពេល​អនាគត​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ដែល​នាំចូល​ទាំងអស់​សម្រាប់​ភ្នាក់ងាររដ្ឋាភិបាល​ ​ឬ​ផ្នែកឯកជន​ត្រូវតែ​ទទួល​បាន​ការអនុញ្ញាត​ជាមុន​ ​ពី​អាជ្ញាធរ​សុខាភិបាល​ផលិត​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ ​ព្រមទាំង​រដ្ឋបាល​ចំណីអាហារ​ ​និង​ ​ឱសថ​របស់​ថៃ​ ​។​

សូម​ជម្រាប​ថា​ ​ថៃ​បាន​បញ្ជាទិញ​វ៉ាក់សាំង​ចំនួន​៦​៣​លាន​ដូ​ស​ ​ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​នា​ខែ​ក្រោយនេះ​ ​។​ ​វ៉ាក់សាំង​ដំបូង​មាន​ចំនួន​២​០​ម៉ឺន​ដូ​ស​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​បាយ​អូ​ធិ​ច​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ដឹក​មកដល់​នៅ​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner