​កងកម្លាំង​ឆ្មាំ​ជាតិ​១​២​នាក់​ត្រូវ​​ដកចេញពីតួនាទី​ ​នៅមុន​ពិធី​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន (Video)

​អាមេរិក​៖​ ​សមាជិក​១​២​នាក់​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ ​ត្រូវ​បាន​ដកចេញ​ពី​ក្រុម​រក្សា​សន្តិសុខ​ ​និង​សុវត្ថិភាព​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ក្រោយ​មាន​ការស៊ើបអង្កេត​ពីសំណាក់​ក្រុម​ភ្នាក់ងារ​ ​F​B​I​ ​។

​បើ​តាម​អគ្គ​មេបញ្ជាការ​នៃ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ ​នាយ​ឧត្ដមសេនីយ៍​ ​ដានី​ញែ​ល​ ហូ​កាន់​សុ​ន​ ​សមាជិក​០​២​នាក់​ក្នុងចំណោម​ពួកគេ​ ​ត្រូវ​បាន​ដកចេញ​ពី​តួនាទី​ ​ក្រោយ​ពួកគេ​បាន​បញ្ចេញយោបល់​មិន​ត្រឹមត្រូវ​ ​និង​ ​មាន​លក្ខណៈ​ជ្រុល​និយម​ ​នៅ​លើ​បណ្ដាញ​សង្គម​ ​។​ ​ដោយឡែក​សមាជិក​១​០​នាក់​ទៀត​ក៏​ត្រូវ​បាន​ដក​តួនាទី​ផង​ដែរ​ ​បន្ទាប់ពី​ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទល្មើស​មុន​ៗ​ ​ប៉ុន្តែ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ ​ជាមួយ​ពិធី​ស្បថ​ចូលកាន់​តំណែង​ឡើយ​ ​។​

សូម​ជម្រាប​ជូន​ថា​ ​ការ​ដកចេញ​នូវ​កងកម្លាំង​ឆ្មាំ​ជាតិ​អាមេរិក​ទាំង​១​២​នាក់​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​កងកម្លាំង​ឆ្មាំ​ជាតិប្រមាណ​២​ម៉ឺន​៥​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​នៅ​ថ្ងៃ​លោក​ ចូ ​បៃ​ដិ​ន​ ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី​៤​៦​ ​របស់​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner