​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​សន្យា​ថា​ ​នឹង​ប្រយុទ្ធ​ជានិច្ច​ ​និង​ជូនពរ​ដល់​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជោគជ័យ​ក្នុង​ការងារ​ ​និង​សំណាងល្អ​ជានិច្ច

​អាមេរិក​៖​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សន្យា​អំឡុង​ពេល​ថ្លែងសុន្ទរកថា​ចុងក្រោយ​ ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក​ថា​ ​នឹង​ប្រយុទ្ធ​ជានិច្ច​ ​និង​ជូនពរ​ដល់​រដ្ឋបាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ជោគជ័យ​ក្នុង​ការងារ​ ​និង​សំណាងល្អ​ជានិច្ច​ ​។​

ថ្លែង​ទៅកាន់​ក្រុម​គ្រួសារ​ ​និង​បុគ្គលិក​របស់​លោក​ ​ប្រធានាធិបតី​ផុត​អាណត្តិ​រូប​នេះ​បាន​និយាយ​ថា​ ​អ្នក​គឺជា​មនុស្ស​ដ៏​អស្ចារ្យ​… ​នេះ​គឺជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ត្រាំ​ ​បាន​គូស​បញ្ជាក់​ថា​ ​វា​គឺជា​កិត្តិយស​ ​និង​ឯកសិទ្ធិ​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្ញុំ​ ​ដែល​បាន​ធ្វើជា​ប្រធានាធិបតី​របស់​អ្នក​… ​ខ្ញុំ​នឹង​តស៊ូ​ដើម្បី​អ្នក​… ​ខ្ញុំ​នឹង​មើល​ ​ខ្ញុំ​នឹង​ស្តាប់​ ​ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ ​អនាគត​នៃ​ប្រទេស​នេះ​មិនដែល​ប្រសើរ​ជាង​នេះ​ទេ​ ​។​ លោក​ ​ត្រាំ​ ​បាន​និយាយ​ទៀត​ថា​ ​ខ្ញុំ​សូមជូនពរ​ឲ្យ​រដ្ឋបាល​ថ្មី​មានសំណាង​ល្អ​ ​និង​ទទួល​បាន​ជោគជ័យ​… ​ខ្ញុំ​គិតថា​ ​ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​… ​ពួកគេ​មាន​មូលដ្ឋាន​គ្រឹះ​ដើម្បី​ធ្វើអ្វី​មួយ​ ​ដែល​ពិតជា​អស្ចារ្យ​ណាស់​ ​។ មន្ត្រី​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ម្នាក់​បាន​និយាយ​ថា​ ​លោកប្រធានាធិបតី​ ​ត្រាំ​ ​ពិតជា​បាន​បន្សល់ទុក​លិខិត​មួយ​ ​សម្រាប់​ជូន​អ្នកស្នង​តំណែង​របស់​លោក​ ​គឺ​លោក​ ចូ ​បៃ​ដិ​ន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​ ​ដោយ​អនុវត្ត​យ៉ាងហោចណាស់​​នូវ​ប្រពៃណី​មួយ​នៃ​ការផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិវិធី ​។​​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ ​ភ្លាម​ៗ​នេះ​ ​គេ​មិនទាន់​ដឹង​ច្បាស់​ថា​ ​តើ​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​រូប​នេះ​ ​បាន​សរសេរ​អ្វីខ្លះ​សម្រាប់​លោក​ចូ ​បៃ​ដិ​ន​ ​ឡើយ ​។

ប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ភរិយា​បាន​ឡើង​យន្តហោះ​ពិសេស​ ​Air​ ​Force​ ​One​ ​ដើម្បី​ចាកចេញ​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ ​ឆ្ពោះទៅ​កាន់​រដ្ឋ​ផ្ល័​រ​រី​ដា​ ​បន្ទាប់ពី​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​ជាចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ​របស់​លោក ៕

​ប្រភព​៖​ CNN និង Freshnews


​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner