លោក ដូណាល់ ត្រាំ ឡើងយន្តហោះពិសេស Air Force one ទៅកាន់រដ្ឋផ្ល័ររីដា ហើយ ក្រោយបញ្ចប់ការថ្លែងសន្ទរកថាចុងក្រោយទៅកាន់អ្នកគាំទ្រ
អាមេរិក៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក ដូណាល់ ត្រាំ និងភរិយាបានឡើងយន្តហោះពិសេស Air Force One ដើម្បីចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់រដ្ឋផ្ល័ររីដាហើយ បន្ទាប់ពីបញ្ចប់ការថ្លែងសន្ទរកថាជាចុងក្រោយទៅកាន់អ្នកគាំទ្ររបស់លោក នេះបើតាមសារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ។
លោក ដូណាល់ ត្រាំ បានឡើងជិះឧទ្ធម្ភាគចក្រចាកចេញពីសេតវិមានដោយឆ្ពោះដំណើរទៅកាន់មូលដ្ឋានទ័ព អេនដ្រូ ក្នុងរដ្ឋ ម៉ារីលែន ដើម្បីចូលរួមពិធីបញ្ចប់តំណែងនៅទីនោះ បន្ទាប់មកទៀតលោកនឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា ។ លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមាននៅវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី២០ ខែមករា (ម៉ោងក្នុងតំបន់) ដោយមិននៅជួបធ្វើគារកិច្ច និងចូលរួមក្នុងកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោក ចូ បៃដិន ដូចតាមទម្លាប់អាមេរិកឡើយ ។
សូមជម្រាបថា លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី១ ដែលមិនអើពើនឹងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែងចាប់តាំងពីឆ្នាំ១៨៦៩ ៕

