រដ្ឋបាលខេត្តព្រះសីហនុ គ្រោងយកទីតាំងអតីត​មហោស្រព្យក្រុងព្រះសីហនុ រៀបចំជាតូប​លក់​ម្ហូបអាហារ Street Food

អត្ថបទដោយ៖
ជា សេឌី

នៅសាលាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នំា២០២១  ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានដឹកនាំប្រជុំពិភាក្សាមួយស្តីអំពីការរៀបចំតូបលក់ម្ហូបអាហារ  Street Food ដើម្បីអោយអាជីវករ​អាចមកលក់ដូរម្ហូបអាហារបាន។​

ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណអតីតមហោ​ស្រព្យចាស់ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ  ជាចំណុចជម្រើសទី១សម្រាប់ធ្វើតូបគំរូ​ដើម្​បីដាក់អោយពលរដ្ឋលក់ដូរម្ហូបអារហារដល់ភ្ញៀវ។

ចំពោះមុខនេះ អភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្តីរទេសចរណ៍និងមន្ទីរ រៀបចំដែនដី​សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះអោយបានសមស្រប។

ឯកឧត្តម គួច ចំរើន  បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម ស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាពនិងសុវត្ថិកភាពនៅក្រុងព្រះសីហនុ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ  បានគូសបញ្ជាក់ថា តាមរយៈការប្រលងប្រណាំងទីក្រុងស្អាតក្រសួងទេសចរណ៍បានដាក់ចេញការប្រលងប្រណាំងស្តង់សេវាកម្មវិថីម្ហូបអាហារ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួនដូចជា៖ស្តង់ដារតូប ការតុបតែងស្លាកយីហោ អនាម័យ ទីតាំងចំណត មានបន្ទប់ទឹកស្អាត ការដាក់ច្រករបាំង បង្ហាញផ្លូវដល់ភ្ញៀវ សញ្ញាសម្រាប់ភ្ញៀវចេញ ចូល  និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម។លក្ខណៈទាំងនេះមានការពិនិត្យវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមសូចនាករគោលរបស់ក្រសួងទេសចរណ៍ដើម្បីលើកកំពង់គុណភាពសេវាទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

បើតាមឯកឧត្តម ងភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម។

អ្នកដែលអនុញ្ញាតអោយលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវអោយអនុវត្តតាមស្តង់ដារសេវាកម្ម​វិថីលក់ម្ហូបអាហារនិងប្រពន្ធ័ចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ  Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយលម្លៃណែនាំអោយកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងអោយលក់៕(សាវ៉ុន)

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner