ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។
អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីទាំង០៥នាក់ ៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។
២៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១។
៣៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
៤៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
៥៖ ស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១។



