មនុស្ស០៥នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រផលិតវ៉ាក់សាំង Covid-19 ធំជាងគេបំផុតរបស់ពិភពលោកក្នុងប្រទេសឥណ្ឌា
អត្ថបទដោយ៖
ឈឹម ទីណា
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស០៥នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះរោងចក្រផលិតវ៉ាក់សាំង COVID-19 មួយកន្លែង ដែលធំជាងគេបំផុតរបស់ពិភពលោកនៅក្នុងប្រទេសឥណ្ឌា ។
ប្រភពបានអោយដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះនៅវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតលើពិភពលោក និងជាទីដែលវ៉ាក់សាំងរាប់លានដូសរបស់ក្រុមហ៊ុន Oxford / AstraZeneca កំពុងផលិតនៅទីនោះ ។
ភ្លាមៗនោះ នៅមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីគ្រោះថ្នាក់ និងមូលហេតុនៃអគ្គិភ័យនៅឡើយទេ ប៉ុន្តែគេជឿថា វាឆាបឆេះចេញពីអគារមួយ ដែលកំពុងសាងសង់ ហើយមិនមែនជាកន្លែងស្តុកវ៉ាក់សាំងទេ ៕
ប្រភព៖ CNA



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។