នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ

ស្វាយរៀង៖ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ អញ្ជើញក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុករមាសសហែក ដែលមានទំហំ ៣២ម x ៧ម ដែលចំណាយថវិការជាង៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអមដំណើរពីលោក លោកស្រីជាឧត្តមសេនីយ៍ វរសេនីយ៍ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក តំណាងសាខាគយ និងរដ្ឋាករខេត្ត តំណាងសាខាពន្ធដារខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ជាច្រើនរូប ។

នាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំឲ្យកសាងអគារកងរាជអាវុធហត្ថតាមបណ្តាខេត្ត និងតាមស្រុកក្រុងទាំងអស់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថតាមបណ្តាស្រុក ក្រុង បានកសាងឡើង ជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់កងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner