កងឆ្មាំជាតិចន្លោះពី១៥០ទៅ២០០នាក់ធ្វើតេស្តវិជ្ជមាន Covid-19 ក្រោយពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន
អាមេរិក៖ កងឆ្មាំជាតិពី១៥០ទៅ២០០នាក់ ដែលដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីន តោន ដើម្បីការពារពិធីស្បថចូលកាន់តំណែងជាផ្លូវការរបស់លោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមាន Covid-19 ។
រដ្ឋាភិបាលអាមេរិកបានដាក់ចេញវិធានការសន្តិសុខ ដែលមិនធ្លាប់មានពីមុនមកក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោយការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី០៦ ខែមករាទៅលើវិមានសភា ដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។
បើតាមមន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ចំនួនកងកម្លាំងឆ្មាំជាតិដែលបានធ្វើតេស្តវិជ្ជមាន Covid-19 អាចនឹងកើនឡើងជាបន្តទៀត ប៉ុន្តែនៅតែជាចំណែកតូចមួយនៃកងទ័ពជាង២ម៉ឺន៥ពាន់នាក់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងកាលពីប៉ុន្មានថ្ងៃមុន ៕
ប្រភព៖ Reuters

