មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បន្តអនុវត្តន៍គោលនយោបាយសមភាពយេនឌ័រ និងប្រឆាំងអំពើហិង្សា ការជួញដូរស្ត្រី និងកុមារ
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានរៀបចំកិច្ច ប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ។ នៅក្នុងឱកាសប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងទិសដៅការងារឆ្នាំ២០២១លោក ស្រីកាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចនារីរាជធានីភ្នំពេញ បានលើកឡើងថា៖ ឆ្នាំ២០២០ គឺជាឆ្នាំ អាក្រក់បំផុត សម្រាប់ពិភពលោកទាំងមូលដោយ សារតែមាន ការឆ្លង រាលដាលជាសាកលនៃជំងឺវីរុសកូវីត១៩ថ្មី បានធ្វើឲ្យមានការស្លាប់មនុស្សរាប់លាននាក់និង បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែរងផលប៉ះពាល់ គ្រប់ផ្នែក ពីជំងឺផ្លូវដង្ហើមដ៍កាចសាហាវនេះ។
ជាមួយគ្នានោះដែរកម្ពុជាបានទទួលរងនូវផលប៉ះពាល់ពីជំងឺវីរុសកូវីត១៩ថ្មីនេះផងដែរ បានធ្វើឲ្យ វិស័យនានាត្រូវបានជាប់គាំង និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះយ៉ាងគំហគ់ ប៉ះពាល់ជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទោះបីជាប្រទេសកម្ពុជាទទួលរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច សង្គម ពីជំងឺកូវីត១៩ថ្មីយ៉ាង ណា ក៍មន្ត្រីនៃមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានរួមសហការគ្នា បំពេញងារការតាមវិស័យរៀងៗខ្លួនដោយសស្រាក់សស្រាំបំផុតដោយ មាន ការ ទទួលខុសត្រូវខ្ពស់រហូតសម្រេចបានលទ្ធផលការងារលើស ពីការរំពឹងទុក។
លោកស្រីកាន់ រតនៈឧប្បុល បានបញ្ជាក់ទៀតថា៖មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ដែលជាផ្នែកមួយយ៉ាងសំខាន់ របស់ក្រសួងកិច្ចការនារី នៅក្នុងឆ្នាំ២០២០កន្លងមកនេះបានអនុវត្តផែនការគោល សំខាន់ៗទទួលបានជោគជ័យ។
ការងារគោលសំខាន់ៗ ដែលមន្ទីរបានបំពេញក្នុងឆ្នាំ២០២០កន្លងមករួមមាន៖
១.ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនិងក្មេងស្រី ។
២.ការលើកកំពស់ការអប់រំដល់ស្ត្រីនិងក្មេងស្រី ។
៣.ការលើកកំពស់សុខភាព ស្ត្រីនិងក្មេងស្រី ។
៤.កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី ។
៥.ស្ត្រីក្នុងវិស័យសាធារណៈនិងនយោបាយ ។
៦.ការពង្រឹងសមត្ថភាព និងការងារអភិវឌ្ឍន៍ស្ថាប័ន …។
លោកស្រីប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ
បញ្ជាក់ថា,មន្ទីរបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩- ២០២៣ ត្រូវបានរៀបចំឡើង ផ្អែក លើកត្តាជោគ ជ័យ បទពិសោធនិងមេរៀនដែលបានមកពីការ អនុវត្ត ផែនការ សកម្មភាពជាតិស្តីពី ការទប់ ស្កាត់ហិង្សាលើស្ត្រី នាឆ្នាំកន្លងមក។
នៅក្នុងផ្នែកកិច្ចការពារ ផ្លូវច្បាប់និងសេវាពហុវិស័យ មានគោលបំណងកសាង ភាពជោគជ័យផ្អែកលើការអភិវឌ្ឍបទដ្ឋាននានានិង ការកែលម្អកិច្ចសម្រប សម្រួលឱ្យកាន់តែប្រសើរឡើង ការអភិវឌ្ឍសមត្ថភាពដៃគូពាក់ព័ន្ធ សំខាន់ៗ ក្នុងកិច្ចសហ ការផ្តល់សេវាជួយជនរងគ្រោះឱ្យកាន់តែល្អប្រសើរជាងមុន ដោយផ្អែកតាមអភិក្រមផ្តោតលើជនរងគ្រោះ និងកិច្ចអន្តរាគមន៍ប្រកបដោយ បរិយាបន្ន។ ផែនការនេះនឹងផ្តោតការយកចិត្តទុក ដាក់លើការពង្រឹងការយល់ដឹង ការអនុវត្តនិងការជំរុញការអនុវត្តច្បាប់និងគោលនយោបាយនានានៅថ្នាក់ក្រោមជាតិដែលក្រសួងបានកំណត់។ នៅឆ្នាំ២០២១មន្ទីរបន្តពិនិត្យដោះស្រាយនូវបញ្ហាប្រឈមនិងចំណុចខ្វះខាត ដោយផ្អែកលើ ការអនុវត្តជាក់ស្តែង៕(សួង ពិសិដ្ឋ)







