​អ្នកឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ជូនកាដូរពិសេស​ម្នាក់​៥​ពាន់​ដុល្លារ​ដល់​កំពូល​តារា​ចម្រៀង​ប្រុស​-​ស្រី​ចំនួន​០​៤​រូប​ ​ដែល​ផ្តល់​កិត្តិយស​ច្រៀង​កំដរ​ក្នុង​ពិធី​មង្គលការ​ប្អូនស្រី​ខ្លួន

​ភ្នំពេញ​៖​ ​អ្នកជំនួញ​វ័យក្មេង​ ​ដែល​បច្ចុប្បន្ន​កំពុង​ក្ដោបក្ដាប់​មុខ​ជំនួញ​ ​និង​លុយ​វាល់​លាន​ពេញដៃ​ ​គឺ​អ្នកឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​ភរិយា​ ​បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ប្អូនស្រី​ (​ប្អូនថ្លៃ​) ​យ៉ាង​គគ្រឹកគគ្រេង​អម​ដោយ​ភាព​សប្បាយរីករាយ​យ៉ាង​ខ្លាំង​នៅ​ទី​២​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​នៅ​គេហដ្ឋាន​ខាង​ស្រី​ភូមិ​ចោម​ចៅ​ ​សង្កាត់​ចោម​ចៅ​២​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​។​

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​ ​ពិធី​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ធ្វើ​មហាជន​ជាច្រើន​នាំគ្នា​ចាប់អារម្មណ៍​ខ្លាំង​ ​ដោយសារ​មានការ​ដាក់​តាំង​នូវ​រថយន្ត​ស៊េ​រី​ទំនើប​ៗ​ជាច្រើន​គ្រឿង​អប​នៅ​ខាងមុខ​រោងការ​ទៀត​ផង​ ​។​ ​ដោយឡែក​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​កាន់តែ​អធិកអធម​ទៀត​នោះ​ ​គឺ​គេ​ឃើញ​មានការ​បង្ហាញ​វត្ត​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពីសំណាក់​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ឧកញ៉ា​ ​អស់លោក​ ​លោកស្រី​ ​អ្នកជំនួញ​ធំ​ៗ​ ​ព្រមទាំង​តារា​សម្តែង​ ​និង​ចម្រៀង​កំពូល​ៗ​របស់​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ​។​ ​ហើយ​កាន់តែ​ពិសេស​ខ្លាំង​ទៀត​នោះ​ ​គឺ​ពិធី​មង្គលការ​នេះ​ ​ក៏​ពោរពេញ​ដោយ​ភាព​សប្បាយរីករាយ​ផង​ដែរ​ ​ខណៈ​វត្តមាន​របស់​កំពូល​តារា​ចម្រៀង​ប្រុស​ស្រី​ទាំងនោះ​រួម​មាន​លោក​ ​ព្រាប​ ​សុវត្ថិ​ ​និង​ភរិយា​ ​លោក​ ​ខេមរ​: ​សិរីមន្ត​ ​និង​ភរិយា​ ​លោក​ ខេ​ម​ ​និង​នារី​គូ​ស្នេហ៍​កញ្ញា​ ​តន់​ ​ច​័ន្ទ​សី​ម៉ា​ ​និង​ ​កូនប្រុស​ទាំង​០​៣​របស់​លោក​ ​ព្រាប​ ​សុវត្ថិ​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​អ្នកនាង​ ​ចន​ ​ចាន់​ល​ក្ខិ​ណា​ ​លោក​ ​ហេង​ ​ឡុង​ ​រួម​ទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​រូប​ទៀត​ ​។​

នៅ​ថ្ងៃ​មង្គលការ​នេះ​ដែរ​ ​ចំពោះ​រឿង​មួយទៀត​ ​ដែល​ធ្វើឲ្យ​តារា​ចម្រៀង​ប្រុស​-​ស្រី​ល្បី​ៗ​ប៉ុន្មាន​ដួង​ទៀត​កាន់​រំភើប​ខ្លាំង​នោះ​ ​គឺ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​លោក​ ​ខេមរៈ​ ​សិរីមន្ត​ ​លោក​ ខេ​ម​ ​និង​កញ្ញា​ ​តន់​ ​ច​័ន្ទ​សី​ម៉ា​ ​ត្រូវ​បាន​អ្នកឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ផ្តល់​ជូន​កា​ដូ​ពិសេស​នូវ​ទឹកប្រាក់​ម្នាក់​ចំនួន​៥​ពាន់​ដុល្លារ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner