អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២លាន១៤ម៉ឺននាក់ និងជាសះស្បើយជាង៧២លាន២៨ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០០លាន២៨ម៉ឺន២៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន១៤ម៉ឺន៩ពាន់៣៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧២លាន២៨ម៉ឺន៩ពាន់១៦៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២៥លាន៨៦ម៉ឺន១ពាន់៥៩៧នាក់ ស្លាប់ចំនួន៤៣ម៉ឺន១ពាន់៣៩២នាក់ និងជាសះស្បើយចំនួន១៥លាន៦១ម៉ឺន៧ពាន់៣៦០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៦៧ម៉ឺន៧ពាន់៧១០នាក់ ស្លាប់ចំនួន១៥ម៉ឺន៣ពាន់៦២៤នាក់ និងជាសះស្បើយ១០លាន៣៤ម៉ឺន៥ពាន់២៧៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៨លាន៨៧ម៉ឺន២ពាន់៩៦៤នាក់ ស្លាប់២១ម៉ឺន៧ពាន់៧១២នាក់ និងជាសះស្បើយ៧លាន៧០ម៉ឺន៩ពាន់៦០២នាក់ ៕ ប្រភព៖ worldometers

