វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១

ដីឥដ្ឋ៖ នៅថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានបើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករានិងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ជានាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថានមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោកប្រធានអង្គប្រជុំមានមតិស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ បន្ទាប់មក នាយការិយាល័យនីមួយៗ រាយការណ៍អំពីរបាយការណ៍ប្រចាំខែមករានិងកម្មវិធីការងារប្រចាំខែមករា ឆ្នាំ២០២១ របស់ខ្លួន ដើម្បីត្រួតពិនិត្យ។

ជាបន្តទៀត លោកឧត្តមសេនីយ៍ទោ ប្រធានអង្គប្រជុំ បានឱ្យសមាជិក សមាជិកា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ក្នុងសេចក្តីព្រាងរបាយការណ៍នោះ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពលើខ្លឹមសារដែលបានកែសម្រួលរួចនិងណែនាំដាក់ទិសដៅបន្តដូចខាងក្រោម៖
១-ស្នើឱ្យនាយការិយាល័យនីមួយៗពិនិត្យ អនុវត្តកម្មវិធីការងារប្រចាំខែ ដោយផ្អែកលើផែនការសកម្មភាពប្រចាំឆ្នាំ២០២១។
២-ស្នើឱ្យនាយការិយាល័យស្រាវជ្រាវទាំងបីរៀបចំគម្រោងស្រាវជ្រាវដែលនៅសល់ឱ្យចប់ក្នុងខែកុម្ភៈ ឆ្នាំ២០២១។
៣-ជំរុញការពង្រឹងវិន័យការងារ ថែរក្សាសុខភាពឱ្យបានល្អ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ៕ដោយ_រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner