ទូរទស្សន៍អប្សរានឹងធ្វើការផ្សាយផ្ទាល់ការប្រកួតរវាង ក្លឹបបាល់ទាត់ TIFFY ARMY U-21 ត្រូវប៉ះ ក្លិបភ្នំពេញក្រោន U-21 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារសៀលនេះ

ទូរទស្សន៍អប្សរានឹងធ្វើការផ្សាយផ្ទាល់ការប្រកួតរវាង ក្លឹបបាល់ទាត់ TIFFY ARMY U-21 ត្រូវប៉ះ ក្លិបភ្នំពេញក្រោន U-21 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ នាវេលាម៉ោង ១៥: ០០រសៀលនេះ នៅកីឡដ្ឋានកងយោធិពលខេមរភូមិន្ទ ស្តាត ចាស់ និងមានការផ្សាយផ្តាល់តាមផេកផ្លូវការ២ទៀតផងដែរ គឺ ផេក AMS Apsara T V 11 និងផេក AMS Central ។

គួរបញ្ជាក់ថា ជំនួបរវាងក្លឹបបាល់ទាត់ TIFFY ARMY U-21 ត្រូវប៉ះ ក្លិបភ្នំពេញក្រោន U-21 ប្រសិនបើក្លឹបណាឈ្នះ នឹងត្រូវឡើងទៅជួប សមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង នៅវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋានខេត្តព្រៃវែង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកកម្ពុជា លីគ២ ឆ្នាំ២០២០ មាន១០ក្រុមចូលរួម ប្រកួតសន្សំពិន្ទុ ស្វែងរក៤ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ធ្វើការប្រកួតជម្រុះទៅកាន់ វគ្គផ្តាចព្រ័ត្រ ដណ្តើមពាន និងឡើងទោកាន់លីគកំពូលកម្ពុជា ៕
