ច្នៃចំបើងទៅជាមាស

អត្ថបទដោយ៖
AMS OneMinute

ចំបើងដែលដុតចោលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីតដែលបង្កគ្រោះថ្នាក់ដល់ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។ ចំបើងអាចយកទៅច្នៃជា ក្រដាសបរិស្ថាន និងសម្ភារៈវេចខ្ចប់ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទិក និងស្នោរដែលត្រូវការពេលយូរក្នុងការរំលាយពីភពផែនដី។ ដូចនេះ ការច្នៃចំបើងជួយបរិស្ថានទាំងមុន និងក្រោយពេលច្នៃ។

ការច្នៃចំបើងក៏មានផលប្រយោជន៍សេដ្ឋកិច្ចធំធេងដែរ។ ទី១៖ ជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កសិករដែលធ្វើការបន្ថែមបន្ទាប់ពីដាំដុះ និងច្រូតកាត់រួច។ ទី២៖ ផលិតផលសម្រេចដូចជាក្រដាស ចាន កែវ សម្ភារៈវេចខ្ចប់ដែលមិនមែនជាប្លាស្ទិក នាំចេញទៅក្រៅប្រទេសដូចជាឥណ្ឌាដែលមានតម្រូវការខ្ពស់ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ។

នៅកម្ពុជា ពេលយើងដុតចំបើងដូចយើងដុតលុយចោល!

ប្រភព៖ DW News

ads banner